khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)
     
    ចែករំលែក ៖

    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីសម្រួលដល់ដំណើរការត្រៀមរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃIPTP ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះឱ្យប្រព្រឹត្តទៅដោយជោគ ជ័យ ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា-រដ្ឋសភា ជាប្រធាន អនុគណៈកម្មការប្រតិបត្តិនានា ដោយមានរបៀបវារៈនៃកិច្ចប្រជុំរួមមាន៖
    ១-វឌ្ឍនភាពស្តីពីការត្រៀមរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បី ភាពអត់ឱននិងសន្តិភាព (IPTP)
    ២- សេចក្តីព្រាងកម្មវិធីសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP
    ៣- សេចក្តីព្រាងខ្លឹមសារ និងឯកសារសមិទ្ធផល នៃសម័យប្រជុំពេញអង្គ និងកិច្ចប្រជុំពាក់ព័ន្ធ
    ៤- បញ្ហាផ្សេងៗ…
    កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា៕
    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ